30 August 2014

គន្លឺះរៀនពូកែរបស់សិស្សអាហារកណ៍3នាក់


គន្លឹះ​​រៀន​​ពូកែ​ដ៏​អស្ចារ្យ​ចែក​រំលែក​ដោយ​និស្សិត​ខ្មែរ​ឆ្នើម​ទទួល​​អាហារូបករណ៍​បរទេស


រៀន​មាន​ពីរ មួយ​ពូកែ​រៀន ​និង ​មួយ​ទៀត​រៀន​ពូកែ។ ដូច្នេះ​ការ​រៀន​ក៏​ត្រូវ​មាន​បែប​ផែន​ដែរ បើ​មិន​អញ្ចឹង​ទេ​អ្នក​ប្រាកដ​ជា​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​មិន​ខាន។ ការ​សិក្សា​របស់​មនុស្ស​ម្នាក់​ៗ​មាន​របៀប​ខុស​​គ្នា ​ប៉ុន្តែ ​គោល​ដៅ​តែ​មួយ​ គឺ​ចង់​ឃើញ​លទ្ធផល​ចេញ​ជា​ផ្លែ​ផ្កា​ដែល​ត្រូវ​តែ​ចេះ​កំណត់​ពេល​វេលា រៀន​ឲ្យ​ក្លាយ​ជា​ទម្លាប់ និង​ គិត​ពី​អនាគត​។
ខាង​ក្រោម​នេះ​ជា​ តិចនិក​ខ្លះ​ៗ​ចែក​រំលែក​ពី​និស្សិត​ពូកែ​អាហារូបករណ៍ ​ដែល​សិក្សា​នៅ​បរទេស ​៖​​​​
ស្រ៊ាង សុ​ធា​រិទ្ធិ
យុវជន ​ស្រ៊ាង សុ​ធា​រិទ្ធិ ​សព្វ​ថ្ងៃ​ជា​និស្សិត​ឆ្នាំ​ទី ​២​ ជំនាញ​វិស្វកម្ម​កុំព្យូទ័រ ​នៃ​សាកលវិទ្យាល័យ​ National University of Singapore ប្រទេស​សិង្ហបុរី។ និស្សិត​អាហារូបករណ៍​រូប​នេះ​ចែក​រំលែក​ថា៖
- ត្រូវ​​រៀប​ចំ​គោល​ដៅ​ និង​ ទម្លាប់​រៀន
-
កំណត់​ធ្វើ​កិច្ច​ការងារ​ណា​ដែល​សំខាន់​ និង ​ប្រញាប់​មុន​ដើម្បី​ធានា​ថា ​រាល់​ការងារ​ទាំង​អស់​ត្រូវ​បាន​បញ្ចប់​រួច​រាល់​មុន​ថ្ងៃ​ផុត​កំណត់
-
ប្រើ​ល្បិច​ធ្វើ​ឲ្យ​ការងារ​ធំ​នោះ​ក្លាយ​ជា​តូច មិន​ត្រូវ​មាន​អារម្មណ៍​ថា ​ធុញ​គិត​ថា​វា​ងាយ​ស្រួល​ មិន​ស្មុគ​ស្មាញ​​​
រិទ្ធិ បាន​​បន្ថែម​ទៀត​ថា​ អ្នក​សិក្សា​គួរ​តែ​ជំរុញ​ខ្លួនឯង​ឲ្យ​រៀន​​រាល់​ថ្ងៃ​រហូត​ដល់​ក្លាយជាទម្លាប់បន្ទាប់ពី​ក្លាយ​ជា​ទម្លាប់​ហើយ កុំ​ផ្លាស់​ប្ដូរ​វា​តែ​បន្ត​ធ្វើ​វា ។​

លោក ចាន់​ដា សេង​គីម​ ​អា​យុ​២២ឆ្នាំ​ បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី ​៣ ផ្នែក​សុវត្ថិភាព​ព័ត៌មាន​វិទ្យា​ ( Information Security) នៃ University of Electric Science and Technology of China និយាយ​ថា៖
- យក​ការ​អាន​ឲ្យ​ក្លាយ​ជា​ទម្លាប់។ អត្ថបទ​ណា​ ឬ​ប្រយោគ​ណា​ដែល​មិន​សូវ​យល់​ ត្រូវ​អាន​ម្ដង​ហើយ​ម្ដង​ទៀត​ទាល់​តែ​យល់​អត្ថន័យ​
- រំលឹក​មេរៀន​ដែល​បាន​រៀន​ឲ្យ​បាន​ទៀង​ទាត់​​ 

- កំណត់​កាល​វិភាគ​សិក្សា​ប្រចាំ​ថ្ងៃ
-
ព្យាយាម​សិក្សា​ជា​ក្រុម​ជា​មួយ​មិត្ត​រួម​ថ្នាក់​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ និង ​វិធីសាស្ត្រ​សិក្សា
លោក​បន្ត​ថា​ ការ​ពង្រីង​ស្វ័យ​សិក្សា​ និង ​រៀប​ចំ​ពេល​វេលា​ជា​ចំណុច​សំខាន់​ក្នុង​ទិស​ដៅ​សិក្សា​    ប្រសិន​បើ​គ្មាន​ការ​តាំង​ចិត្ត​ច្បាស់​លាស់​ទេ​ ការ​បរាជ័យ​នឹង​កើត​មាន​ឡើង​។


យុវសិស្ស​​ឈ្មោះ​ ឈាន់ ​ដា​រ៉ូ អាយុ​ ២១ ​ឆ្នាំ​ រៀន​ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​នៃ University Teknologi Petronas ក្នុង​ប្រទេស​ម៉ាឡេស៊ី ប្រាប់​ថា​ បើ​ព្យាយាម​នឹង​សម្រេច​ដូច​បំណង​ ដោយ​​​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​ជំនួយ​ពី​អ្នក​ដទៃឬ​ពីInternetហើយ​រៀបចំ ​បែងចែក​ពេល​វេលា​ឲ្យ​ច្បាស់​លាស់ ត្រូវ​ចេះ​រីក​រាយ​នៅ​ក្នុង​ជីវិត។ ហើយ​អ្នក​អាច​ស្វែង​រក​អ្នក​ដែល​ស្រលាញ់​ជា​មនុស្ស​ពូកែ​​ក៏​ជា​ជម្រើស​មួយ​ ​ក្នុង​ការ​ជំរុញ​ការ​សិក្សា​របស់​អ្នក​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ផង​ដែរ​ ​ត្រូវ​មាន​ពេល​សម្រាប់​ហាត់​ប្រាណ​ លេង​កីឡា​ព្រោះ​វា​អាច​កាត់​បន្ថយstress នៅ​ពេល​អ្នក​រៀន​។​

ដើម្បី​រៀន​ពូ​កែ​ត្រូវ ​៖
- ព្យាយាម​អាន​សៀវភៅ ឯកសារ​ផ្សេង​ៗ
-
កុំ​កុហក​ខ្លួន​ឯង​ត្រូវ​លុប​បំបាត់​វា​បន្តិច​ម្ដង​ៗ​ពី​ព្រោះ​អ្នក​ត្រូវ ​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដោយ​គិត​ថា​លទ្ធផល​នឹង​ទទួល​បាន​ល្អ តែ​បើ​វា​មិន​ល្អ​ត្រូវ​រក​ចំណុច​ខ្វះ​ខាត​ ហើយ​ព្យាយាម​កែ​វា​កុំ​ឲ្យ​វា​ខុស​ម្ដង​ទៀត​
-
រៀប​ចំ​គម្រោង​ឲ្យ​ច្បាស់​ថា​ ចង់​ធ្វើ​អ្វី​នា​ពេល​អនាគត ពិសេស​ពេល​បាក់​ឌុប​រើស​ជំនាញ​ដែល​អ្នក​ស្រលាញ់​ឲ្យ​ច្បាស់​ដូច្នេះ​អ្នក​ នឹង​ប្រឹង​សិក្សា​នូវ​មុខ​វិជ្ជា​ដែល​សមាមាត្រ​ទៅ​នឹង​ជំនាញ​នោះ។​​​​

រៀនគណិតយ៉ាងណាឱ្យពូកែ(ភាគ1)



ការ​សិក្សា​រៀន​សូត្រ​ គឺជាកាតព្វ​កិច្ច​ដ៏​សំខាន់​សម្រាប់​យើង​​ម្នាក់ៗ​ ដែល​ជាសិស្សានុសិស្ស។ សកម្មភាព​រៀន​សូត្ររបស់​ សិស្ស​ម្នាក់ៗ​គឺ​មាន​លក្ខណៈ​ផ្សេងៗគ្នា អ្នក​ខ្លះ​ពូកែរៀន ហើយ​អ្នក​ខ្លះទៀត​រៀន​ពូកែ​​។ ពូកែរៀន និង រៀន​ពូកែ​ គឺមិន​ដូច​គ្នា​ឡើយ​ ព្រោះថា​អ្នក​ពូកែរៀន មិន​ប្រាកដ​ថា​ រៀន​ពូកែនោះ​ឡើយ។ គេ​តែង​តែចោទសួរថា ធ្វើយ៉ាង​ម៉េច​ទើ​ប​រៀន​ពូកែ ធ្វើយ៉ាង​ម៉េច​ ​ទើប​ក្លាយ​ជា​សិស្ស​ពូកែ?

ចំពោះ​ខ្ញុំ​ផ្ទាល់​ក៏​មិនហ៊ាន​​អះអាង​ថា​ធ្វើយ៉ាង​នេះ ឬយ៉ាង​នោះ​ទើប​ក្លាយជាសិស្សពូកែឡើយ តែ​ខ្ញុំ​​មាន​យុទ្ធ​សាស្រ្ត​ផ្ទាល់ខ្លួនក្នុង​ការ​រៀន​មិនថា​មុខ​វិជ្ជា​ អ្វី​ឡើយ ទាំង ភាសាខ្មែរ(អក្សរសិល្បិ៍) រូបវិទ្យា គីមីវិទ្យា គណិត​វិទ្យា -ល- និង -ល-។

ពេល​នេះ​ខ្ញុំ​សូម​ចូល​រួម​ចែក​រំលែក​នូវ បទពិសោធន៍​ដែល​ធ្វើឲ្យ​ខ្ញុំ​​​ក្លាយ​ជា​សិស្ស​ពូ​កែ​គណិត​វិទ្យា​ដូច​តទៅ៖
-ការរៀបចំកាលវិភាគ​ឲ្យ​​បាន​ត្រឹម​ត្រូវ ច្បាស់លាស់
កាល​វិភាគ គឺជា​ផ្នែក​មួយដ៏សំខាន់ក្នុង​ការ​​រៀប​ចំ ​ការ​រៀន​សូត្រ​របស់សិស្ស​ម្នាក់ៗ ព្រោះថា​ពេល​ដែល​យើង​រៀប​ចំកាល​វិភាគ​ច្បាស់​លាស់ហើយ​ ហើយ​អនុវត្ត​តាម​វា​ឲ្យ​បាន​ត្រឹមត្រូវ (មិន​មែន​អនុវត្ត​បាន​ ពីរ ឬបី​ថ្ងៃហើយ ឈប់នោះឡើយ) នោះ​​ការ​សិក្សារបស់​យើង​នឹង​មាន​ការ​រីក​ចំរើន​មិន​ខាន​។ ចំពោះកាល​វិភាគ​នេះ​យើង​អាច​អនុវត្ត​តាម​កាល​វិភាគសាលា ឬកាលវិភាគ​ផ្ទាល់ខ្លួន​យើង​ក៏បាន។ ចំពោះ​កាល​វិភាគ​ផ្ទាល់ខ្លួនយើង ​ត្រូវ​ចេះ​រៀបចំដោយ​ខ្លួន​​ឯង​ដោយ​ចំណាត់​ក្រុម​មុខ​វិជ្ជាចម្បង (គណិត, រូប, គីមី​, ជីវៈ,..) និង​មុខ​វិជ្ជា​សង្គម( ប្រវត្តិ, ភូមិ, …) ជាដើម។

ឧទាហរណ៍ ៖ ជារៀងរាល់​​យប់ (ក្រោយមក​ពីរៀន​គួរ ឬញ៉ាំបាយរួច)

  • ចាប់ពីម៉ោង 8pm-8:30pm ធ្វើលំហាត់ ជីវៈ​វិទ្យា
  • ម៉ោង 8:30pm-9pm ធ្វើលំហាត់ គីមីវិទ្យា
  • ម៉ោង 9pm-9:30pm ធ្វើលំហាត់ រូបវិទ្យា
  • ម៉ោង 9:30pm-10:30pm (9:30pm-11pm)  ធ្វើលំហាត់​គណិតវិទ្យា(ខ្ញុំ​ផ្តោត​លើគណិតវិទ្យា)

ការធ្វើលំហាត់​នៅពេល​យប់​នេះ គឺវា​មិនសូវ​ឲ្យ​យើង​ងងុយដេក ដូ​ច​មើល​មេរៀន​ឡើយ ។ ចំនែក​មេរៀន​វិញ​យើង​អាច​ឡើង​រៀន​នៅ​ពេល​ព្រលឹម ពីម៉ោង ៥ ឬ ៥កន្លះ​ទៅក៏បាន ព្រោះវេលានេះ​ខួរក្បាល​យើង​ស្ងប់​មិន​ស្មុគ​ស្មាញ ហើយ​រៀន​ឆាប់ចាំផងដែរ។ ម្យ៉ាង​វិញ​ទៀតពេល​ព្រលឹម​នេះ យើង​អាច​យ​កមេរៀន​ដែល​​ត្រូវ​នឹង​កាល​វិភាគ​ពេល​ព្រឹក ឬពេល​រសៀល​របស់យើង​មក​រៀន(រៀន​មុនគ្រូ​បង្រៀន) ដែល​វា​អាច​ឲ្យ​យើង​ចាប់បាន​ឬយល់កាន់តែច្បាស់នៅ​ពេល​ដែល​គ្រូបង្រៀន​នោះ​។

ចំពោះម៉ោង អាស្រ័យ​លើ​យើង​ខ្លួន​ឯងជាអ្នក​កំណត់ (5:30am – 6:30am) តែកុំ​ក្រោក​លឿនពេក (4-4:30am) វាអាចធ្វើឲ្យយើង​ងងុយ​ដេក​នៅ ពេល​ម៉ោង​រៀន។
 (សង្ឃឹមថាអ្នកទាំងអស់គ្នានិងអនុវត្តនៅវិធីសាស្រ្ដខាងលើដើម្បីទទួលបានលទ្ធផល)